Monday, June 10, 2019

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625

Thanks,
Mrs.ET Sopheak

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625

Thanks,
Mrs.ET Sopheak

CM -3-2019-សេចក្ដី​ពន្យល់ពី​ចំណាត់ថ្នាក់​ឥណទាន

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625

មេរៀនទី៣៖ សេចក្ដី​ពន្យល់ពី​ចំណាត់ថ្នាក់​ឥណទាន
 ឥណទានសំរាប់អ្នកប្រើប្រាស់  Consumer Credit
ឥណទានសំរាប់អ្នកប្រើប្រាស់ បានប្រើច្រើនទសវត្សមកហើយ ។ អ្នកប្រើប្រាស់ ចង់បាន ឬត្រូវការទិញទំនិញ គ្រប់ប្រភេទជាមួយការសន្យាសងដោយផ្តល់ចំណូលរបស់គាត់នាអនាគត ។ ឥណទានបានបង្កលក្ខណៈងាយស្រួល ជាច្រើនដល់ការទិញគ្រឿងប្រដាប់ប្រដារប្រណិតជាច្រើនបែប សេវាកម្ម និងមុខទំនិញផ្សេងទៀតដែលត្រូវការ ។
ឥណទានរាយ Retail Credit ជាប្រភេទឥណទានមួយ ដែលអ្នកប្រើប្រាស់ជាច្រើនប្រើ ដើម្បីទិញទំនិញ សំរេច និងសេវាកម្មដោយផ្ទាល់ពីអ្នកលក់ ដោយប្រើឥណទានវិល កិច្ចសន្យាសងរំលស់ ឬឥណទានសេវា ។ អ្នកលក់ ទំនិញអាចទទួលយកបាន គឺការរងចាំសំណងពីអ្នកទិញសងនៅពេលអនាគត ។
o   ឥណទានវិសាល Revolving Credit ជាឥណទានគ្មានកាលកំណត់ Open-end Credit ឬ លក្ខខ័ណ្ឌជ្រើសរើសឥណទាន Option-Terms ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឥណទានដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទិញទំនិញផ្សេងៗជាច្រើនដោយប្រើឥណទានរហូតដល់ចំនួនអតិបរមាមួយកំណត់ ។ ប័ណ្ណឥណទានជាទូទៅ ចេញដោយអ្នក លក់ ដើម្បីកំណត់អ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់​អាចប្រើក្នុងការទិញតែមួយគត់ពីអ្នកដែលធ្វើប័ណ្ណនេះ ។ អ្នកប្រើ - ប្រាស់ អាចសងត្រឡប់តាមចំនួនប្រាក់ដែលបានទិញក្នុងរយៈពេល ២៥ ទៅ៣០ថ្ងៃ ដោយគ្មានបន្ទុកហិរញ្ញវត្ថុ ។
o   ឥណទានសងរំលោះរាយ Retail Installment Credit ពាក់ព័ន្ធនឹងការទិញទំនិញមានទ្រង់ទ្រាយធំ
o   និងច្រើនមុខ មានប្រភេទខុសៗគ្នាដែលចែងជាទំនិញទិញជាសេរីថេរ Series of Fixed សំណងទៀងទាត់លើ រយៈពេលវែង កំណត់តាមកាលបរិច្ឆេទ ។ ឥណទានបែបនេះ ជាទូទៅប្រើកិច្ចសន្យាដាច់ពីគ្នានៅពេលទិញទំនិញដែល មានប្រភេទ ខុសៗគ្នា ហើយកិច្ចសន្យានោះនឹងមានបញ្ជាក់អំពីសំណង បន្ទុកហិរញ្ញវត្ថុ និងលក្ខខ័ណ្ឌព្រមព្រៀងជាក់ លាក់នៅពេលអតិថិជនមិនសង ។
o   ឥណទានសេវា Service Credit ជាលទ្ធផល បានមកពីអ្នកផ្តល់សេវា យល់ព្រមផ្លល់ ហើយរងចាំ
o   សំណងពីអ្នកប្រើប្រាស់ ឬអ្នកត្រូវការសេវា ។ សេវាទាំងអស់នេះជានិច្ចជាកាលគ្មានកិច្ចសន្យាជាផ្លូវការ ហើយ អតិថិជន ត្រូវសងគ្រប់ចំនួនតាមវិក័យប័ត្រដែលអ្នកផ្តល់សេវាកំណត់ ។
ឥណទានសាច់ប្រាក់ Cash Credit
ឥណទានសាច់ប្រាក់ Cash Credit ជាឥណទានមួយដែលអ្នកខ្ចីទទួលបានមូលនិធិពីអ្នកផ្តល់កម្ចី ដោះដូរ ជាមួយការចុះកិច្ចព្រមព្រៀងសងមូលនិធិនៅពេលណាមួយតាមកាលកំណត់ ជាទូទៅមានការប្រាក់ ឬបន្ទុកហិរញ្ញវត្ថុ ។ មូលនិធិដែលបានខ្ចី អាចប្រើសំរាប់សំគោលបំណងផ្សេងៗ ដូចជាវិស្សមកាល អាពាហ៍ពិពាហ៍ ការបន្ទាន់ និងការទិញ ទំនិញចាំបាច់ដទៃទៀត ។
o   កម្ចីសងរំលោះ Installment Loans. ជាកម្ចីរៀបចំឡើង ជាសេរីថេរ ដោយអ្នកខ្ចីសងទៀងទាត់តាម
o   ពេលវេលាដែលបានកំណត់ ។ បន្ទាប់ពីទទួលបានកម្ចី អ្នកខ្ចីត្រូវសងទៀងទាត់ទៅឲ្យអ្នកផ្តល់កម្ចីនូវប្រាក់ដើម រួមជាមួយន្ទុកហិរញ្ញវត្ថុ ។ អ្នកខ្ចីត្រូវផ្តល់ភ័ស្តុតាងមួយចំនួន ដូចជា ចំណូល និងការធានាហិរញ្ញវត្ថុនៅពេលដាក់ពាក្យ សុំខ្ចី ដូច្នេះអ្នកផ្តល់កម្ចីនឹងទុកចិត្តថាសំណងនាពេលអនាគតនឹងត្រឡប់មកវិញ ។
o   កម្ចី សងតែមួយដង Single-Payment Loans មានរយៈពេលខ្លី ហើយមូលនិធិនេះជាបុរេប្រទានមូលនិធិ មានរយៈពេលមួយឆ្នាំ ឬតិចជាង កម្ចីនេះមានចុះកិច្ចព្រមព្រៀងសងមូលនិធិទាំប្រាក់ដើម និងការប្រាក់ ឬបន្ទុក ហិរញ្ញវត្ថុនៅចុងកាលបរិច្ឆេទ ។
o   គោលបំណង-ទូទៅ ប័ណ្ណឥណទាន General-Purpose Credit Cards ជាឥណទានវិល បានរៀបចំឲ្យអ្នកខ្ចីសងលើការទិញ ដោយប្រើប័ណ្ណឥណទានជំនួសប្រាក់ ។ ម្ចាស់ប័ណ្ណអាចទួទាត់សងគ្រប់ចំនួនរាល់ខែតាមការ កំណត់ដោយគ្មានបន្ថែមបន្ទុកហិរញ្ញវត្ថុ ឬសងក្នុងចំនួនមួយអប្បបរមា ហើយទុកមួយចំណែកសងពេលក្រោយភ្ជាប់ ជាមួយបន្ទុកហិរញ្ញវត្ថុ ។
            ឥណទានអចលនវត្ថុ Real Estate Credit ជាប្រភេទឥណទានសំរាប់អ្នកប្រើប្រាស់ ដែលពាក់ព័ន្ធជាមួយ អ្នកខ្ចីមូលនិធិខ្ចីកម្ចីដោយមានអចលនទ្រព្យធានា ឬដាក់បញ្ចាំ ។ អ្នកខ្ចីពាក់ព័ន្ធរបស់បញ្ចាំ (និក្ខេប) (Mortgage Loan) ជាបំណុលធានាដោយអចលនវត្ថុ ដើម្បីទិញផ្ទះសំរាប់គ្រួសារ ។ កម្ចីនេះពេញនិយម ដោយសារច្បាប់ស្តីពីពន្ធ មិនឲ្យ បង់ពន្ធលើការប្រាក់ ។
- ឥណទានជំនួញ  Business Credit
ឥណទានជំនួញជាទំរង់ឥណទានចំណាស់បំផុត ។ អ្នកផ្គត់ផ្គង់ អ្នកផលិត អ្នកលក់ និងរោងចក្រផលិត ត្រូវការ វត្ថុធាតុដើម នងិសារពើភ័ណ្ឌ ដើម្បីនាំទៅសហគ្រាសរបស់ពួកគេ ។
ឥណទានទំនិញសំរាប់លក់ Merchandise Credit បានប្រើសំរាប់ទទួលទំនិញ វត្ថុធាតុដើម និង សារពើភ័ណ្ឌ ហើយលក់ជាថ្មី ។ ជាទូទៅជំនួញនេះបានទទួលទំនិញហើយ និងយល់ព្រមសងយោងតាមលក្ខខ័ណ្ឌ នៃការលក់ដែល អ្នកលក់ផ្តល់ឲ្យនៅពេលណាមួយ ។
ប្រតិបត្តិការមូលនិធិហិរញ្ញវត្ថុ Financial Capital of Operations ជាលុយដែលត្រូវការជាប្រចាំសំរាប់ផ្តើម ដំណើរការ ថែទាំ និងប្រតិបត្តិការជំនួញ ។ គោលបំណងរបស់មូលនិធិគឺសំរាប់ ប្រាក់ខែ ទីផ្សារ ថ្លៃដំណើរការជំនួញ និងចំណាយផ្សេងៗ ដែលត្រូវចំណាយ ។
២- ឥណទានសាធារណៈ  Public Credit
ឥណទានសាធារណៈ ជាការខ្ចីដោយកំរិតរដ្ឋាភិបាល ដើម្បីមានហិរញ្ញវត្ថុសំរាប់ទិញ សេវា និងកម្មវិធី សុខមាល ភាព ផ្តល់ទៅឲ្យប្រជាជាតិ ។ សហព័ន្ធ រដ្ឋ និងរដ្ឋាភិបាល ប្រចាំតំបន់គ្រប់ថ្នាក់ ខ្ចីប្រាក់នៅពេលចំណូលពន្ធ មិនគ្រប់គ្រាន់ដើម្បីផ្តល់ទៅលើកម្មវិធី ។ ការខ្ចីតាមរយៈការបោះសញ្ញាប័ណ្ណរដ្ឋាភិបាល ដោយសន្យាសងមូលនិធិ ទៅអ្នកវិនិយោគ  ជាមួយការប្រាក់តាមវេលលដែលកំណត់លើប័ណ្ណ ។
Thanks,
Mrs.ET Sopheak

CM -2-2019-ការចាត់ក្រុមឥណទាន Classification of Credit

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
មេរៀន​ទី២៖ ការចាត់ក្រុមឥណទាន  Classification of Credit
            ប្រតិបត្តិការឥណទានកើតឡើងក្នុងទំរង់បែបបតខុសៗគ្នាជាច្រើន ។ ប្រភេទនៃក្រុមឥណទាន គឺផ្អែកលើគោល បំណងឥណទាន និងវិធីសាស្រ្តសងបំណុល​​ ។ ក្រុមឥណទាន ត្រូវបានចែកចេញជាពីរ គឺ ឥណទានឯកជន និង ឥណទានសាធារណៈ ។
·         ឥណទាន​ឯកជន Private Credit គឺជាឥណទាន ដេលបានប្រើប្រាស់ដោយបុគ្គល ឬជំនួញច្រើនក្នុងបញ្ញតិនាំទៅការដោះដូរក្នងផ្នែកឯកជននៃសេដ្ឋកិច្ចរបស់យើង ។
·         ឥណទានសាធារណៈ Public Credit គឹជាឥណទាន បានពង្រីក ឬបានប្រើប្រាស់ផ្ទាល់ ដោយរដ្ឋាភិបាលគ្រប់កំរិតផ្សេងៗទៀត បើសិនចំណូលពន្ធមិនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងចំណាយដែលត្រូវការចាំបាច់ ។
ឥណទានឯកជន Private Credit រួមមាន
Ø  ឥណទានសំរាប់អ្នកប្រើបា្រស់ Consumer Credit
   o   ឥណទានលក់រាយ Retail Credit
     · ឥណទានសងរំលោះរាយ Retail Installment Credit
​​· សេវាឥណទាន Service Credit
ឥណទានសាច់ប្រាក់ Cash Credit
· កម្ចីសងរំលោះ Installment Loans
· កម្ចី សំណង-តែមួយដង Single-Payment Loans
· គោលបំណងជាទូទៅនៃប័ណ្ណឥណទាន General-Purpose Credit Cards
o ឥណទានអចលនវត្ថុ Real Estate Credit
-  ឥណទានជំនួញ Business Credit
ឥណទានទំនិញសំរាប់លក់ Merchandise Credit
Ø  មូលធនហិរញ្ញវត្ថុសំរាប់ប្រតិបត្តិការ Financial Capital for Operation
ឥណទានសាធារណៈ Public Credit ជាទំនាក់ទំនងឥណទាន ពាក់ព័ន្ធការទិញទំនិញសំរាប់លក់ថ្មី ឬការ
ផ្តល់មូលនិធិដើម្បីប្រតិបត្តិរួមជាមួយការប្រើប្រាស់ ឥណទានជាមធ្យោបាយដោះដូរ ។  ឥណទានសំរាប់អ្នកប្រើប្រាស់ បានប្រើឥណទានជាមធ្យោបាយដោះដូរ សំរាប់ទិញទំនិញសំរេច និងសេវាកម្មដោយអ្នកប្រើប្រាស់ចុងក្រោយ ។

Thanks,
Mrs.ET Sopheak

CM -1-2019-ការកំណត់ហានិភ័យ Determination Risk

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
មេរៀនទី​១ការកំណត់ហានិភ័យ Determination Risk
ក.  ហានិភ័យ Risk ជាលទ្ធផលបានពីសាច់ប្រាក់ ការធានាសំណង ។ ប្រតិបត្តិការឥណទាន អ្នកទិញ ឬកូនបំណុលអាចមិនសង គ្រប់ចំនួននៅចុងបញ្ចប់ ។ ដូច្នេះ ការបាត់បង់នឹងកើតមានរាល់ពេល រួមនឹងថ្លៃដើម ដែលត្រូវចំណាយបន្ថែមដើម្បីទារ បំណុលមកវិញ ។ កត្តាចាំបាច់សំរាប់ទិដ្ឋការដំណើរការឥណទាន ត្រូវព្យាយាម បញ្ចូលចំនួនហានិភ័យចូលទៅក្នុង ឥណទានរបស់អតិថិជន ។
ពេលវេលា Time នៅក្នុងប្រតិបត្តិការឥណទាន អ្នកលក់ត្រូវរងចាំការសងត្រឡប់ ។ ប្រសិនបើ អ្នកលក់បានទទួលសាច់ប្រាក់ភ្លាម សាច់ប្រាក់នឹងត្រូវវិនិយោគទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូល ។ ក្នុងករណីនេះអ្នកលក់អាច ខាតបង់ ចំណូល ដែលរកបានពីការវិនិយោគ និងអាចតំរូវខ្ចីមូលនិធិបន្ថែមសង វិក័យប័ត្ររបស់ខ្លួន ។
ធានា ឬវត្ថុបញ្ចាំ Security or Collateraអ្នកលក់ ឬអ្នកឲ្យខ្ចី ត្រូវការការធានា ឬវត្ថុបញ្ចាំ ជាផ្នែកមួយនៃ ប្រតិបត្តិការឥណទាន ។ កូនបំណុលដាក់កម្ម សិទ្ធផ្ទាល់ខ្លួននេះទៅអ្នកផ្តល់ឥណទាន រួមជាមួយការយល់ព្រម ប្រគល់ឲ្យអ្នកផ្តល់ឥណទាននូវតំលៃមានក្នុងកម្មសិទ្ធ ដើម្បីធានានូវហេតុការណ៍មិនសង​។ អ្នកគ្រប់គ្រងឥណទាន ឬអ្នកផ្តល់កម្ចី នឹងក្លាយជាអ្នកពាក់ព័ន្ធជាមួយតំលៃ នៃវត្ថុ បញ្ចាំដែលបានផ្តល់ដោយកូនបំណុល ។
ចំណាយប្រតិបត្តិការ Operating Expense អ្នកលក់ និងកើនចំណាយបន្ថែមជាច្រើនបន្ទាប់ពី ទទួលការសន្យាសងរបស់កូនបំណុល ។ ប្រាក់កំរៃត្រូវ ចំណាយដល់មន្រ្តីឥណទាន កើនឡើងការចំណាយលើស លើប្រតិបត្តិការ និងចំណាយបោះពុម្ភក្រដាសបំពេញដែលចាំបាច់ ។  ចំណាយដែល មិនអាចជៀសវាងបាន គឺកំរៃលើ ផ្នែកច្បាប់ និងចំណាយលើការទារប្រាក់ត្រឡប់ ។
ការឯកភាពតាមច្បាប់ Legal Considerations ប្រតិបត្តការឥណទានជះឥទ្ធិពលដោយច្បាប់ ច្បាប់នេះ ឆ្លងដោយរដ្ឋ និងអង្គនីតិបញ្ញតិសហព័ន្ធ ដើម្បីការពារ ទាំងកូនបំណុល និងម្ចាស់បំណុល ។ ច្បាប់ទាំងនេះនឹងពន្យល់ អំពីវិធីជៀសវាងការផាកពិន័យ និងរាល់ចំណាយថ្លៃដើម បន្ថែមដែលពាក់ព័ន្ធទំនាស់ ។ ដូច្នេះ ការបណ្តុះបណ្តាលតំរូវ ឲ្យមានដើម្បីឲ្យអ្នកធ្វើការផ្នែកឥណទានយល់ច្បាស់អំពី ទំនាក់ទំនង ប្រតិបត្តិការឥណទានប្រកបដោយគុណភាព ។
អតិផរណា Inflation អតិផរណា ជាទូទៅកើតឡើងពីតំលៃទំនិញ និងសេវាកម្ម ។ ប្រសិនបើរយៈពេល សងប្រាក់ពន្យាក្នុងកំឡុង ពេលមួយហើយអតិផរណាកំពុងកើតមាន នោះអំណាចទិញនៃធនលាភដូល្លារមិនគ្រប់ចំនួន ដូចតំលៃដូល្លារដើមបាន ផ្តល់ទៅកូនបំណុល ។ បើថ្លៃកើនឡើង តំលៃពិតនៃដូល្លារនិមួយៗ នឹងជួបបញ្ហានៅ ពេលការទិញទំនិញ និងសេវា ។

បន្ទុកហិរញ្ញវត្ថុ Finance Charge ម្ចាស់បំណុល អាចត្រូវការ ឬមិនត្រូវការបន្ទុកហិរញ្ញវត្ថុក្នុងផ្នែក ប្រតិបត្តិការឥណទាន ។ បន្ទុកហិរញ្ញវត្ថុជាចំនួន បន្ថែម កូនបំណុល ឬអ្នកខ្ចីអាចបង់បន្ថែមលើតំលៃខ្លួនបានខ្ចី ។ បើសិនបន្ទុកហិរញ្ញវត្ថុមិនបញ្ជាក់ច្បាស់លាស់នោះគេ នឹងបញ្វូលកំរៃទៅក្នុងទំនិញ សេវាកម្មរបស់ក្រុមហ៊ុន ។

Thanks,
Mrs.ET Sopheak