Monday, June 10, 2019

CM -1-2019-ការកំណត់ហានិភ័យ Determination Risk

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
មេរៀនទី​១ការកំណត់ហានិភ័យ Determination Risk
ក.  ហានិភ័យ Risk ជាលទ្ធផលបានពីសាច់ប្រាក់ ការធានាសំណង ។ ប្រតិបត្តិការឥណទាន អ្នកទិញ ឬកូនបំណុលអាចមិនសង គ្រប់ចំនួននៅចុងបញ្ចប់ ។ ដូច្នេះ ការបាត់បង់នឹងកើតមានរាល់ពេល រួមនឹងថ្លៃដើម ដែលត្រូវចំណាយបន្ថែមដើម្បីទារ បំណុលមកវិញ ។ កត្តាចាំបាច់សំរាប់ទិដ្ឋការដំណើរការឥណទាន ត្រូវព្យាយាម បញ្ចូលចំនួនហានិភ័យចូលទៅក្នុង ឥណទានរបស់អតិថិជន ។
ពេលវេលា Time នៅក្នុងប្រតិបត្តិការឥណទាន អ្នកលក់ត្រូវរងចាំការសងត្រឡប់ ។ ប្រសិនបើ អ្នកលក់បានទទួលសាច់ប្រាក់ភ្លាម សាច់ប្រាក់នឹងត្រូវវិនិយោគទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូល ។ ក្នុងករណីនេះអ្នកលក់អាច ខាតបង់ ចំណូល ដែលរកបានពីការវិនិយោគ និងអាចតំរូវខ្ចីមូលនិធិបន្ថែមសង វិក័យប័ត្ររបស់ខ្លួន ។
ធានា ឬវត្ថុបញ្ចាំ Security or Collateraអ្នកលក់ ឬអ្នកឲ្យខ្ចី ត្រូវការការធានា ឬវត្ថុបញ្ចាំ ជាផ្នែកមួយនៃ ប្រតិបត្តិការឥណទាន ។ កូនបំណុលដាក់កម្ម សិទ្ធផ្ទាល់ខ្លួននេះទៅអ្នកផ្តល់ឥណទាន រួមជាមួយការយល់ព្រម ប្រគល់ឲ្យអ្នកផ្តល់ឥណទាននូវតំលៃមានក្នុងកម្មសិទ្ធ ដើម្បីធានានូវហេតុការណ៍មិនសង​។ អ្នកគ្រប់គ្រងឥណទាន ឬអ្នកផ្តល់កម្ចី នឹងក្លាយជាអ្នកពាក់ព័ន្ធជាមួយតំលៃ នៃវត្ថុ បញ្ចាំដែលបានផ្តល់ដោយកូនបំណុល ។
ចំណាយប្រតិបត្តិការ Operating Expense អ្នកលក់ និងកើនចំណាយបន្ថែមជាច្រើនបន្ទាប់ពី ទទួលការសន្យាសងរបស់កូនបំណុល ។ ប្រាក់កំរៃត្រូវ ចំណាយដល់មន្រ្តីឥណទាន កើនឡើងការចំណាយលើស លើប្រតិបត្តិការ និងចំណាយបោះពុម្ភក្រដាសបំពេញដែលចាំបាច់ ។  ចំណាយដែល មិនអាចជៀសវាងបាន គឺកំរៃលើ ផ្នែកច្បាប់ និងចំណាយលើការទារប្រាក់ត្រឡប់ ។
ការឯកភាពតាមច្បាប់ Legal Considerations ប្រតិបត្តការឥណទានជះឥទ្ធិពលដោយច្បាប់ ច្បាប់នេះ ឆ្លងដោយរដ្ឋ និងអង្គនីតិបញ្ញតិសហព័ន្ធ ដើម្បីការពារ ទាំងកូនបំណុល និងម្ចាស់បំណុល ។ ច្បាប់ទាំងនេះនឹងពន្យល់ អំពីវិធីជៀសវាងការផាកពិន័យ និងរាល់ចំណាយថ្លៃដើម បន្ថែមដែលពាក់ព័ន្ធទំនាស់ ។ ដូច្នេះ ការបណ្តុះបណ្តាលតំរូវ ឲ្យមានដើម្បីឲ្យអ្នកធ្វើការផ្នែកឥណទានយល់ច្បាស់អំពី ទំនាក់ទំនង ប្រតិបត្តិការឥណទានប្រកបដោយគុណភាព ។
អតិផរណា Inflation អតិផរណា ជាទូទៅកើតឡើងពីតំលៃទំនិញ និងសេវាកម្ម ។ ប្រសិនបើរយៈពេល សងប្រាក់ពន្យាក្នុងកំឡុង ពេលមួយហើយអតិផរណាកំពុងកើតមាន នោះអំណាចទិញនៃធនលាភដូល្លារមិនគ្រប់ចំនួន ដូចតំលៃដូល្លារដើមបាន ផ្តល់ទៅកូនបំណុល ។ បើថ្លៃកើនឡើង តំលៃពិតនៃដូល្លារនិមួយៗ នឹងជួបបញ្ហានៅ ពេលការទិញទំនិញ និងសេវា ។

បន្ទុកហិរញ្ញវត្ថុ Finance Charge ម្ចាស់បំណុល អាចត្រូវការ ឬមិនត្រូវការបន្ទុកហិរញ្ញវត្ថុក្នុងផ្នែក ប្រតិបត្តិការឥណទាន ។ បន្ទុកហិរញ្ញវត្ថុជាចំនួន បន្ថែម កូនបំណុល ឬអ្នកខ្ចីអាចបង់បន្ថែមលើតំលៃខ្លួនបានខ្ចី ។ បើសិនបន្ទុកហិរញ្ញវត្ថុមិនបញ្ជាក់ច្បាស់លាស់នោះគេ នឹងបញ្វូលកំរៃទៅក្នុងទំនិញ សេវាកម្មរបស់ក្រុមហ៊ុន ។

Thanks,
Mrs.ET Sopheak

No comments:

Post a Comment