Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
មេរៀនទី៣៖ សេចក្ដីពន្យល់ពីចំណាត់ថ្នាក់ឥណទាន
១ ឥណទានសំរាប់អ្នកប្រើប្រាស់ Consumer Credit
ឥណទានសំរាប់អ្នកប្រើប្រាស់ បានប្រើច្រើនទសវត្សមកហើយ ។ អ្នកប្រើប្រាស់ ចង់បាន ឬត្រូវការទិញទំនិញ គ្រប់ប្រភេទជាមួយការសន្យាសងដោយផ្តល់ចំណូលរបស់គាត់នាអនាគត ។ ឥណទានបានបង្កលក្ខណៈងាយស្រួល ជាច្រើនដល់ការទិញគ្រឿងប្រដាប់ប្រដារប្រណិតជាច្រើនបែប សេវាកម្ម និងមុខទំនិញផ្សេងទៀតដែលត្រូវការ ។
ក. ឥណទានរាយ Retail Credit ជាប្រភេទឥណទានមួយ ដែលអ្នកប្រើប្រាស់ជាច្រើនប្រើ ដើម្បីទិញទំនិញ សំរេច និងសេវាកម្មដោយផ្ទាល់ពីអ្នកលក់ ដោយប្រើឥណទានវិល កិច្ចសន្យាសងរំលស់ ឬឥណទានសេវា ។ អ្នកលក់ ទំនិញអាចទទួលយកបាន គឺការរងចាំសំណងពីអ្នកទិញសងនៅពេលអនាគត ។
o ឥណទានវិសាល Revolving Credit ជាឥណទានគ្មានកាលកំណត់ Open-end Credit ឬ លក្ខខ័ណ្ឌជ្រើសរើសឥណទាន Option-Terms ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឥណទានដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទិញទំនិញផ្សេងៗជាច្រើនដោយប្រើឥណទានរហូតដល់ចំនួនអតិបរមាមួយកំណត់ ។ ប័ណ្ណឥណទានជាទូទៅ ចេញដោយអ្នក លក់ ដើម្បីកំណត់អ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់អាចប្រើក្នុងការទិញតែមួយគត់ពីអ្នកដែលធ្វើប័ណ្ណនេះ ។ អ្នកប្រើ - ប្រាស់ អាចសងត្រឡប់តាមចំនួនប្រាក់ដែលបានទិញក្នុងរយៈពេល ២៥ ទៅ៣០ថ្ងៃ ដោយគ្មានបន្ទុកហិរញ្ញវត្ថុ ។
o ឥណទានសងរំលោះរាយ Retail Installment Credit ពាក់ព័ន្ធនឹងការទិញទំនិញមានទ្រង់ទ្រាយធំ
o និងច្រើនមុខ មានប្រភេទខុសៗគ្នាដែលចែងជាទំនិញទិញជាសេរីថេរ Series of Fixed សំណងទៀងទាត់លើ រយៈពេលវែង កំណត់តាមកាលបរិច្ឆេទ ។ ឥណទានបែបនេះ ជាទូទៅប្រើកិច្ចសន្យាដាច់ពីគ្នានៅពេលទិញទំនិញដែល មានប្រភេទ ខុសៗគ្នា ហើយកិច្ចសន្យានោះនឹងមានបញ្ជាក់អំពីសំណង បន្ទុកហិរញ្ញវត្ថុ និងលក្ខខ័ណ្ឌព្រមព្រៀងជាក់ លាក់នៅពេលអតិថិជនមិនសង ។
o ឥណទានសេវា Service Credit ជាលទ្ធផល បានមកពីអ្នកផ្តល់សេវា យល់ព្រមផ្លល់ ហើយរងចាំ
o សំណងពីអ្នកប្រើប្រាស់ ឬអ្នកត្រូវការសេវា ។ សេវាទាំងអស់នេះជានិច្ចជាកាលគ្មានកិច្ចសន្យាជាផ្លូវការ ហើយ អតិថិជន ត្រូវសងគ្រប់ចំនួនតាមវិក័យប័ត្រដែលអ្នកផ្តល់សេវាកំណត់ ។
ខ. ឥណទានសាច់ប្រាក់ Cash Credit
ឥណទានសាច់ប្រាក់ Cash Credit ជាឥណទានមួយដែលអ្នកខ្ចីទទួលបានមូលនិធិពីអ្នកផ្តល់កម្ចី ដោះដូរ ជាមួយការចុះកិច្ចព្រមព្រៀងសងមូលនិធិនៅពេលណាមួយតាមកាលកំណត់ ជាទូទៅមានការប្រាក់ ឬបន្ទុកហិរញ្ញវត្ថុ ។ មូលនិធិដែលបានខ្ចី អាចប្រើសំរាប់សំគោលបំណងផ្សេងៗ ដូចជាវិស្សមកាល អាពាហ៍ពិពាហ៍ ការបន្ទាន់ និងការទិញ ទំនិញចាំបាច់ដទៃទៀត ។
o កម្ចីសងរំលោះ Installment Loans. ជាកម្ចីរៀបចំឡើង ជាសេរីថេរ ដោយអ្នកខ្ចីសងទៀងទាត់តាម
o ពេលវេលាដែលបានកំណត់ ។ បន្ទាប់ពីទទួលបានកម្ចី អ្នកខ្ចីត្រូវសងទៀងទាត់ទៅឲ្យអ្នកផ្តល់កម្ចីនូវប្រាក់ដើម រួមជាមួយន្ទុកហិរញ្ញវត្ថុ ។ អ្នកខ្ចីត្រូវផ្តល់ភ័ស្តុតាងមួយចំនួន ដូចជា ចំណូល និងការធានាហិរញ្ញវត្ថុនៅពេលដាក់ពាក្យ សុំខ្ចី ដូច្នេះអ្នកផ្តល់កម្ចីនឹងទុកចិត្តថាសំណងនាពេលអនាគតនឹងត្រឡប់មកវិញ ។
o កម្ចី សងតែមួយដង Single-Payment Loans មានរយៈពេលខ្លី ហើយមូលនិធិនេះជាបុរេប្រទានមូលនិធិ មានរយៈពេលមួយឆ្នាំ ឬតិចជាង កម្ចីនេះមានចុះកិច្ចព្រមព្រៀងសងមូលនិធិទាំប្រាក់ដើម និងការប្រាក់ ឬបន្ទុក ហិរញ្ញវត្ថុនៅចុងកាលបរិច្ឆេទ ។
o គោលបំណង-ទូទៅ ប័ណ្ណឥណទាន General-Purpose Credit Cards ជាឥណទានវិល បានរៀបចំឲ្យអ្នកខ្ចីសងលើការទិញ ដោយប្រើប័ណ្ណឥណទានជំនួសប្រាក់ ។ ម្ចាស់ប័ណ្ណអាចទួទាត់សងគ្រប់ចំនួនរាល់ខែតាមការ កំណត់ដោយគ្មានបន្ថែមបន្ទុកហិរញ្ញវត្ថុ ឬសងក្នុងចំនួនមួយអប្បបរមា ហើយទុកមួយចំណែកសងពេលក្រោយភ្ជាប់ ជាមួយបន្ទុកហិរញ្ញវត្ថុ ។
គ. ឥណទានអចលនវត្ថុ Real Estate Credit ជាប្រភេទឥណទានសំរាប់អ្នកប្រើប្រាស់ ដែលពាក់ព័ន្ធជាមួយ អ្នកខ្ចីមូលនិធិខ្ចីកម្ចីដោយមានអចលនទ្រព្យធានា ឬដាក់បញ្ចាំ ។ អ្នកខ្ចីពាក់ព័ន្ធរបស់បញ្ចាំ (និក្ខេប) (Mortgage Loan) ជាបំណុលធានាដោយអចលនវត្ថុ ដើម្បីទិញផ្ទះសំរាប់គ្រួសារ ។ កម្ចីនេះពេញនិយម ដោយសារច្បាប់ស្តីពីពន្ធ មិនឲ្យ បង់ពន្ធលើការប្រាក់ ។
២-២ ឥណទានជំនួញ Business Credit
ឥណទានជំនួញជាទំរង់ឥណទានចំណាស់បំផុត ។ អ្នកផ្គត់ផ្គង់ អ្នកផលិត អ្នកលក់ និងរោងចក្រផលិត ត្រូវការ វត្ថុធាតុដើម នងិសារពើភ័ណ្ឌ ដើម្បីនាំទៅសហគ្រាសរបស់ពួកគេ ។
ក. ឥណទានទំនិញសំរាប់លក់ Merchandise Credit បានប្រើសំរាប់ទទួលទំនិញ វត្ថុធាតុដើម និង សារពើភ័ណ្ឌ ហើយលក់ជាថ្មី ។ ជាទូទៅជំនួញនេះបានទទួលទំនិញហើយ និងយល់ព្រមសងយោងតាមលក្ខខ័ណ្ឌ នៃការលក់ដែល អ្នកលក់ផ្តល់ឲ្យនៅពេលណាមួយ ។
ខ. ប្រតិបត្តិការមូលនិធិហិរញ្ញវត្ថុ Financial Capital of Operations ជាលុយដែលត្រូវការជាប្រចាំសំរាប់ផ្តើម ដំណើរការ ថែទាំ និងប្រតិបត្តិការជំនួញ ។ គោលបំណងរបស់មូលនិធិគឺសំរាប់ ប្រាក់ខែ ទីផ្សារ ថ្លៃដំណើរការជំនួញ និងចំណាយផ្សេងៗ ដែលត្រូវចំណាយ ។
២- ឥណទានសាធារណៈ Public Credit
ឥណទានសាធារណៈ ជាការខ្ចីដោយកំរិតរដ្ឋាភិបាល ដើម្បីមានហិរញ្ញវត្ថុសំរាប់ទិញ សេវា និងកម្មវិធី សុខមាល ភាព ផ្តល់ទៅឲ្យប្រជាជាតិ ។ សហព័ន្ធ រដ្ឋ និងរដ្ឋាភិបាល ប្រចាំតំបន់គ្រប់ថ្នាក់ ខ្ចីប្រាក់នៅពេលចំណូលពន្ធ មិនគ្រប់គ្រាន់ដើម្បីផ្តល់ទៅលើកម្មវិធី ។ ការខ្ចីតាមរយៈការបោះសញ្ញាប័ណ្ណរដ្ឋាភិបាល ដោយសន្យាសងមូលនិធិ ទៅអ្នកវិនិយោគ ជាមួយការប្រាក់តាមវេលលដែលកំណត់លើប័ណ្ណ ។
Thanks,
Mrs.ET Sopheak